កម្មវិធីសង្គមរបស់ក្រេឌីត


ជា​ទូទៅ​ក្រេឌីតធ្វើការវាយតម្លៃយ៉ាងយកចិត្តទុក​​ដាក់​​លើ​​តម្រូវ​​ការ​​ចាំ​​បាច់​​របស់​​អតិថិ​ជន​​ដើម្បី​​ធានា​ ថា​​យើង​​ផ្ដល់​​ឱ្យ​​អតិថិជន​​នូវអ្វី​​ដែល​​ជា​​ត្រូវ​​ការ​​ចាំបាច់​ និង​​ការ​​ចង់​​បាន​​របស់​​ពួកគាត់​​។ ការងារ​​សង្គម ​មួយ​​ចំនួន​​គឺ​ធ្វើ​​ជា​ប្រចាំ ហើយ​មួយ​ចំនួន​​ទៀត​​គឺ​​ជា​កម្ម​វិធី​​ឆ្លើយ​​តប​​ទៅ​​តាម​តម្រូវ​ការ​​ជាក់​ស្តែង​​។ ​សម្រាប់​កម្ម​វិធី​​ដែល​ ធ្វើ​​ជា​ប្រចាំ​​ក្រេឌីត​​នឹង​​ធ្វើ​កា​រ​​ពង្រឹង និង​​ពង្រីក​​បន្ថែម​​ពីមួយ ឆ្នាំ​​ទៅ​មួយ​ឆ្នាំ​​ដើម្បី​ឲ្យ​សា​​ធារណៈ​ជន​​បាន​​ដឹង​ថា​យើង​​ជា​អ្នក​បា​ន​ចូល​រួម​ចំ​ណែក​ដ៏​​ខាន់ដល់ វិស័យ​​ទាំង​​នោះ។

A. ទំនួលខុសត្រូវចំពោះអតិថិជន
 វគ្គបណ្តុះបណ្តាល​ទាក់ទងនឹងការគ្រប់គ្រងហិរញ្ញវត្ថុគ្រួសារ​
វគ្គ​បណ្តុះ​បណ្តាល​ទាក់ទងនឹងការគ្រប់គ្រងហិរញ្ញវត្ថុ​​គ្រួសារ​ត្រូវ​បានរៀបចំ​ឡើង​យ៉ាង​ពិ​សេស​ និង ​ត្រូវ​បាន​បង្រៀន​​ដោយ​​ផ្ទាល់​ពី​​បុគ្គលិក ​ជា​​មួយ​នឹង​ការព្យា​យាម​​ដើម្បី​​បង្កើន​ចំ​នេះ​​ដឹង​​និង​​ការ​​អនុវត្ត​ដ៏ល្អ​​លើ​កា​រ​គ្រប់​គ្រង​ហិរញ្ញវត្ថុ​គ្រួសារ​ដល់​អតិថិជន​ក្រីក្រ។ ប្រធានបទនៃការ​ប​ណ្តុះ​ប​ណ្តា​លនេះរួម​មាន ការ​​សន្សំប្រាក់ ការគ្រប់គ្រង​ថវិកាគ្រួសារ ​និង​ការគ្រប់គ្រង​បំណុល​។ វគ្គបណ្តុះបណ្តាលនេះបានប្រាប់​​អតិថិ​ជន​​ពី​សារៈ​សំខាន់​នៃ​​ការ​សន្សំ​ ​វិធី​​ដើម្បី​​បង្កើន​ប្រាក់​​ចំណូល​​ប្រចាំ​ថ្ងៃ​​របស់​​ពួកគាត់ វិធី​កាត់​បន្ថយ​ចំណាយ​ដែល​​មិន​​ចាំបាច់ ​ការ​ធ្វើ​គម្រោង​​លំហូរ​​សាច់​ប្រាក់​ និង​វិធី​​ដែល​​ឆ្លាត​​ក្នុង​​ការ​​ជ្រើស​រើស​​ដៃ​គូ​​ហិរញ្ញ​វត្ថុ​​នៅ​ពេល​​ដែល​​ត្រូវ​ការ​​ផង​ដែរ​។ ក្រៅ​ពី​អតិ​ថិជន​ ក្រេឌីត​ក៏​បាន​ផ្តល់​វគ្គបណ្តុះ ​ ប​ណ្តាល​នេះ​ដល់​បុគ្គ​លិក​របស់​អង្គការ​ដៃ​គូ​ខ្លួ​នផង​ដែរ។ នៅ​ដើម​ឆ្នាំ​​២០១៤ ​ក្រេឌីត​ជា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​មួយ​ក្នុង​ចំ​ណោម​ពី​រ ដែល​ត្រូវ​បាន​ជ្រើស​រើស​ដោយ​​ធនារគារជាតិ នៃកម្ពុជា (NBC) ក្នុង​ការ​ធ្វើ​បទ​បង្ហាញ​ដល់​កម្ម​វិធី​កម្រិត​អន្តរជាតិ Global Money Week លើ​ការ​ផ្តល់​វគ្គ​បណ្តុះ​បណ្តាល​​ទាក់​ទង​នឹង​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ​គ្រួសារ ដែល​រៀប​ចំ​ដោយ​អង្គការ ​Child and Youth Finance International។ គណៈ​គ្រប់​គ្រង​ជាន់​ខ្ពស់ម្នាក់​ របស់​ក្រេឌីត​ត្រូវ​បាន​អញ្ចើញ​ចូល​រួមជា ​Editorial Board នៅ​ក្នុង​កម្ម​វិធី «លុយ និងជីវិត» ​របស់ OikoCredit និង​ស្ថាប័នមីក្រូហិរញ្ញ​វត្ថុ​កម្ពុជា (CMI)។ ក្រេឌីត ​ក៏​គឺ​ជា​គ្រឹះស្ថាន​មី​ក្រូ​ហិ​រញ្ញ​វត្ថុ​​តែមួយ​គត់ នៅ​ក្នុង​ប្រទេសកម្ពុជា​ដែល ត្រូវ​បាន​អញ្ចើញ​ឲ្យ​ចូលរួម​ដោយ​អង្គការ Child and Youth Finance International ដើម្បី​ចូលរួម​កិច្ចប្រជុំ​កម្រិតអន្តរ​ជាតិ (High-level Stakeholders Meeting) នៅ​សហរដ្ឋ​អាមេរិក​ក្រោម​ប្រធានបទ ​«ឱកាសសម្រាប់ការផ្លាស់ប្តូរ» ៕

 វគ្គបណ្តុះបណ្តាលអំពី​ជំនាញកសិកម្ម
វគ្គប​ណ្តុះ​ប​ណ្តាលផ្នែក​កសិកម្ម​​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​​បំ​ពាក់​បំប៉ន​​ដល់​អតិថិជន​នៅ​តាម​ជនបទ​​ដែល​ក្រីក្រ និង​​ក្រីក្រ​​​បំផុត​នូវ​​ជំនាញ​​កសិកម្ម​​ដែល​​ពួក​គេ​ចង់រៀន​។ ស​មា​ជិក​ក្រុម​ពិភាក្សា និង​​ជ្រើស​រើស​ប្រ​ធាន​​បទ​​មួយ​​ដែល​​ពួក​គាត់​ចង់​រៀន​​ ចំណែក​គ្រូ​គឺ​ជា​​អ្នក​​ជំនាញ​​មក​ពី​​អង្គការ​ដៃ​គូ​​អភិវឌ្ឍន៍​របស់​​ក្រេឌីត​ ​។ វគ្គ​ប​ណ្តុះ​​ប​ណ្តា​ល​នេះធ្វើ​ឡើង​ទាំង​ទ្រឹស្តី និង​​ការអនុវត្តន៍​ជាក់ស្ដែង ដែល​ជាទូទៅ​​ត្រូវ​​ចំណាយ​​ពេល ២ ថ្ងៃ​​នៅ​​ក្នុង​​ភូមិ​​របស់​​ពួក​គាត់។ ក្នុង​​ពេល​អនុវត្ត​ជាក់ស្តែង ​សមា​ជិក​​ទាំង​អស់​មិន​ត្រឹម​តែ​បាន​យល់​នោះ​ទេ​​ តែ​ថែម​ទាំង​បាន​ឃើញ​សកម្មភាព​ និង​អនុវត្ត​ជាក់ស្ដែង​​ទាំង​អស់​គ្នា​នៅ​ក្នុង​ស្រែ​បង្ហាញ​ទៀត​ផង​។ លើស​​ពី​​នេះ​​ទៀត​​កម្ម​វិ​ធី​តាម​ដាន​ ​(Follow up program) ​​ត្រូវ​បាន​​រៀប​ចំ​ផង​​ដែរ​​ដើម្បី​​ផ្តល់​​ឱកាសឲ្យ​​គ្រូ​បណ្តុះ​បណ្តាល​ ​និង​​សិក្ខាកាម​មាន​ឱកាស​​ដើម្បី​​និយាយ​​ពី​បទ​ពិ​សោធន៍​​របស់​​ពួក​គេ​​នៅ​​ពេល​​ដែល​ពួកគាត់​អនុវត្ត​ជាក់ស្តែង​។ មក​ដល់​ពេលនេះ ​អតិថិជន​ប្រមាណ ៦ ៩៥៥ ​​បាន​​ទទួល​​នូវវគ្គ​ប​ណ្តុះ​ប​ណ្តាល​នេះ​រួច​​ហើយ​​ពី​​អ្នក​​ជំនាញ​​មក​​ពី​​អង្គ​កា​រ​​ដែល​ជា​​ដៃ​​គូ​រ​បស់​​យើង​។​

 វគ្គបណ្តុះបណ្តាល​​ស្តីពីតួនាទីរបស់ឪពុកម្តាយល្អ
ដើម្បី​លើក​កម្ពស់​ការ​អប់រំ​ និង​ការ​អភិវឌ្ឍ​ន៍របស់កុមារ ​ក្រេឌីត​​បាន​បង្កើត​នូវវគ្គ​​ប​ណ្តុះ​​ប​ណ្តាល ស្តី​ពី​តួនា​ទី​រ​បស់​ឪពុក​ម្តាយ​ល្អ ​ដល់​​បុគ្គលិក ​​អតិ​ថិជន​​ក្រីក្រ​ និង​បុគ្គលិក​ដៃគូ​របស់យើង។ យើងចង់​​ឃើញ​ការ​ផ្លាស់​ប្តូរ​គំនិត​​របស់​​អតិថិជន​​ក្រីក្រ​​បំផុត ​និង​​ក្រីក្រ​ដោយ​ឲ្យ​​ពួកគាត់​ងាក​មក​​វិនិយោគ​​ធន​ធាន​កាន់​តែ​ច្រើន​​បន្ថែម​​ទៀត​​ដល់​​ការ​​អប់រំ និង​​សុខ​មាល​ភាព​​របស់​កុមារ ​ជំនួស​​ឱ្យ​ការ​​បញ្ជូន​ពួកគេ​ទៅ​កន្លែង​ធ្វើ​ការ​ងារ​ទាំង​មិនទាន់​គ្រប់​អាយុ។ ជាងនេះ​ទៅទៀត ក្រេឌីត​ក៏​ជា​សមា​ជិក នៃ​ក្រុម​ដែល​គិត​ពី​សុ​ខមាល​ភាព​របស់​កុមារ​កម្ពុជា (Cambodia Child Welfare Group) ដែលត្រូវ ​បាន​បង្កើត​ឡើង​អង្គការ​មិនមែន​រដ្ឋា​ភិ​បាល​ធ្វើ​ការ​ជាមួយ​កុមារ​នៅ​ក្នុង​ប្រទេសកម្ពុជា​ផងដែរ។

 ការចូលរួមចំណែកក្នុងការលើកកម្ពស់សុខភាព និងអនាម័យ
ចាប់តាំងពីឆ្នាំ ២០១២ តាមរយៈភាពជាដៃគូជាមួយអង្គការក្រៅរដ្ឋាភិបាល​មួយចំនួន ក្រេឌីត បា​ន​ផ្តល់​ប្រាក់​កម្ចី​ខ្នាតតូច​ឲ្យគ្រួសារ​ក្រីក្រ នៅ​ជនបទ​ក្នុងគោល​បំណង​ឲ្យពួកគាត់​សាងសង់ បង្គន់​អនាម័យ និង​ទិញ​ធុង​ចម្រោះ​ទឹកស្អាត។ ការ​ចូល​រួម​ចំណែក​​នេះ​មាន​​គោល​បំណង​នៅ​ក្នុង​​ការ​​ចូល​រួម​​ដល់​​ការ​​កែ​លម្អរ​សុខ​មាល​ភាព​ និង​អនាម័យ​នៅ​​តាម​សហ​គមន៍​​ជនបទ​។​ ក្នុងឆ្នាំ ២០១៤ ក្រេឌីត​ក៏​ត្រូវ​បាន​អញ្ចើញ​ដោយ ធនាគារពិភពលោក ដើម្បីចូលរួមសិក្ខាសាលា​មួយ​ក្នុង​ប្រទេស​សឹង្ហបុរី ស្តី​អំពី​សុខភាព និង​អនាម័យ​សម្រាប់​ប្រជាជន​ក្រីក្រ​ផងដែរ។ ក្រេឌីត​ក៏​បាន​ជួយ​ផ្តល់​នូវ​សម្ភារៈ​មួយ​ចំនួន​ដល់​សាលា​ក្រីក្រដាច់​ស្រយាល​ដើម្បី​ឲ្យ​សិស្សា​នុសិស្ស​អាច​លាង​ ​និង​​លោក​​គ្រូ​អ្នក​គ្រូលាង​សំអាតដៃ ​ហើយ​ក៏ជា​ផ្នែក​មួយ​ក៏សាង​នូវ​ទំលាប់​ល្អ​ក្នុង​ការ​រស់​នៅ​ផង​ដែរ​។​

 ប្រាក់កម្ចីសម្រាប់ការសិក្សា
ដោយមានការចូលរួមគាំទ្រពីសំណាក់ដៃគូរបស់យើងរួមមានអង្គការ ERIKS អង្គការKIVA និង អង្គការ Vittana ក្រេឌីត​​ទទួល​​បាន​ជោគ​ជ័យ​លើ​ការ​អភិវឌ្ឍន៌​ និង​ដាក់​ឲ្យ​ដំណើ​រការ​​នូវប្រាក់​កម្ចី​ដល់សិស្ស-និស្សិត​ដែល​មាន​បញ្ហា​ផ្នែក​ហិរញ្ញវត្ថុ មិន​មាន​លទ្ធភាព​បន្តការ​សិក្សា​ថ្នាក់​កម្រិត​ឧត្តម វិជ្ជាជីវៈ ឬ​ជំនាញ​បច្ចេក​ទេស។​ ក្រេឌីតនឹងព្យាយាមអភិវឌ្ឍផលិតផលនេះដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សិស្សនិងនិស្សិត​យើង។ មានសាលា និងសាកល​វិទ្យល័យ​ជាច្រើន​បាន​សហការជា​ដៃគូជា​មួយ​ក្រេឌីត ក្នុង​ការ​ផ្សព្វ​ផ្សាយ​សេវា​កម្ម​ថ្មី​នេះ​ផងដែរ​។

 ប្រាក់កម្ចីសម្រាប់ជនពិការ
ប្រទេសកម្ពុជាត្រូវបានគេកត់ត្រាទុកថាជាប្រទេសមួយដែលមានអត្រាជនពិការខ្ពស់ក្នុងពិភពលោក បន្ទាប់​ពី​សង្គ្រាម​ដ៏​រ៉ាំង​រ៉ៃ។ ក្រេឌីត​បាន​ប្តេ​ជ្ញា​ក្នុង​ការ​លើក​កម្ពស់​កម្រិត​ជីវភាព ក្រុមជន​ងាយ​រងគ្រោះ​នេះ ហើយ​យើង​ក៏​បាន​ក្លាយ​ជា​គ្រឹះស្ថា​ប័ន​មី​ក្រូ​ហិ​រញ្ញ​វត្ថុ មុន​ដំបូង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​បាន​ស​ហ​ការ​ណ៍​ជា​មួយ​អង្គការ​ជន​ពិការ​អន្តរជាតិ (Handicap International) ដើម្បី​ផ្តល់​នូវ​សេវា​ហិរញ្ញវត្ថុ​ពិ​សេស​សម្រាប់​ជន​ពិការ ។​ 

 ការលប់បំណុលចោលនៅពេលអតិថិជនស្លាប់
ចំពោះអតិថិជនក្នុងគម្រោងជួយជនងាយរងគ្រោះ (Vulnerable Service Unit) ហើយបានស្លាប់ ក្រេឌីត​នឹង​លុបចោល​នូវ​សមតុល្យ​ប្រាក់​កម្ចី​ដែល​ពួក​គាត់​កំ​ពុង​ជំពាក់ លើស​ពីនេះ​ទៀត ក្រេឌីត​ក៏​ផ្តល់​នូវ​កញ្ចប់​ថវិកា​បន្ថែម​ដល់​ក្រុម​គ្រួសារ​របស់​ពួកគាត់​ សម្រាប់​ធ្វើ​បុណ្យ​សពទៀត​ផង។

 គោលការណ៍ការពារអតិថិជន
ជាមួយនឹងការប្តេជ្ញាចិត្តក្នុងការអនុវត្តគោលការណ៍ការពារអតិថិជន (Client Protection Principles) ក្រេឌីត​បាន​ចុះ​ហត្ថ​លេខា អនុវត្ត​គោល​ការណ៌​នេះ​ជា​មួយ​យុទ្ធ​នាការ SMART ហើយ​បាន​ចាប់​ផ្តើម​ធ្វើ​ការ​ជាមួយអ្នក ពិគ្រោះ​យោបល់​ក្រោមការ​គាំទ្រ​ពី​សមាគមន៌​មី​ក្រូ​ហិ​រញ្ញវត្ថុ​កម្ពុជា (CMA) និង ទី​ភ្នាក់​ងារ​អភិវឌ្ឍន៌​ប្រទេស​បារាំង (AFD) ។ គោល​ការណ៍​ការ​ពារ​អតិ​ថិជន​របស់​ក្រេឌីត នឹង​បង្កើត​ឡើង​ដោយ​គោ​រព​តាម​គោល​ការណ៍​ទាំង ៧ នៃ​ យុទ្ធ​នាកា​រSMART ។ ហើយគោលការណ៍ទាំងនោះ គឺជាបទដ្ឋានអប្បបរមាដែលអតិថិជនរំពឹងទុកថានឹង ទទួល​បាន​បន្ទាប់​ពី​ទទួល​សេ​វា​កម្ម​ពី​ក្រេឌីត។ គោល​ការណ៍​ទាំង​នោះ​រួមមាន៖ ការ​បង្កើត​ផលិត​ផល និង​ការ​ចែក​ចាយ​ដ៏​សម​រម្យ ការ​ការ​ពារ​លើ​បំណុល​វ័ណ្ឌករ តម្លា​ភាព ទំនួល​ខុសត្រូវ​លើតម្លៃ ការ​គោរព និង​ផ្តល់​យុត្តិ​ធម៌​ដល់​អតិថិ​ជន រក្សា​ការ​សម្ងាត់​ពី​ព័ត៌​មាន​អ​តិ​ថិ​ជន និង​យន្តការ​សម្រាប់​ដោះ ស្រាយ​បណ្តឹង​របស់​អតិ​ថិ​ជន​ ។ វគ្គ​បណ្តុះ​បណ្តាល​នេះ​នឹង​ធ្វើ​ការ​បង្ហាត់​បង្រៀន​ដល់​បុគ្គ​លិក​ទាំងអស់ ដើ​ម្បី​ឲ្យ​ពួក​គាត់​យល់​ពី​គោល​គំ​និត​ជា​មូល​ដ្ឋាន និង​ងាយ​ស្រួល​ក្នុង​ការ​ផ្ត​ល់​​សេវា​កម្ម​ដ៏​ល្អ​ដល់​អតិថិ​ជន។

B.ទំនួលខុសត្រូវចំពោះបុគ្គលិក
 អត្ថប្រយោជន៍បុគ្គលិក
ក្រេឌីតពិតជាបានយកចិត្តទុកដាក់ចំពោះបរិយាកាសការងារបុគ្គលិក អត្ថប្រយោជន៍ និង​ការ​អភិវឌ្ឍន៍​អា​ជីព​របស់បុគ្គ​លិក។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្រេឌីត​គោរព​ទៅ តាម​បទ​បញ្ជា​ទាំងឡាយ​ដែល​ចេញ​ដោយ​ក្រ​សួង​ការងារ។ ក្រេឌីត​ក៏​បាន​ផ្តល់​នូវ​អត្ថ​ប្រ​យោជន៍ ដ៏​សម្បូ​បែប​ជា​ច្រើន​ដល់​បុគ្គលិក​។ ហើយ​ដើម្បី​ធានា​បាន​ថា​យើង​ផ្តល់​អត្ថ​ប្រយោជន៍​ដ៏​ល្អ​ដល់​បុគ្គលិក ​ក្រេឌីត​បាន​សហការណ៌​ជាមួយ​គ្រឹះ​ស្ថាន​មួយ​ចំនួន​ទៀត​ដើម្បី​ធ្វើ​ការ​សិក្សា​អំពី អត្ថ​ប្រយោជន៍​ក្នុ​ង​វិស័យ​មី​ក្រូ​ហិរ​ញ្ញ​វត្ថុ​តាម​រយៈ​ក្រុម​ហ៊ុន​ពិ​គ្រោះ​យោ​បល់​​យ៉ាង​ទៀង​ទាត់។

 ការក៏សាងសមត្ថភាពបុគ្គលិក
ក្រេឌីតយល់ឃើញថាផ្នែកសំខាន់មួយដែលអាចជំរុញអោយអាជីវកម្មទទួលបានជោគជ័យនោះ គឺ​បុគ្គ​លិក ​។ ដោយ​យល់​ឃើញ​ដូច​នេះហើយ ក្រេឌីត​បាន​យក​ចិត្ត​ទុក​ដាក់​សិក្សា និង​ផ្តល់​នូវ​វគ្គ​បណ្តុះ​បណ្តាល​ផ្សេង​ៗ ដើម្បី​ធានា​ថា​បុគ្គ​លិក​របស់យើង មាន​សមត្ថ​ភាព​គ្រប់គ្រាន់​ក្នុ​ងកា​រ​បំពេញ​ភារៈកិច្ច និង​តួ​នា​ទី​របស់​ខ្លួន​ប្រកប​ដោយ​គុណ​ភាព​ខ្ពស់។​ វគ្គ​បណ្តុះ​បណ្តាល​ទាំង​នេះ​រួមមាន វគ្គ​បណ្តុះ​បណ្តាល​ក្នុង​ស្ថា​ប័ណ្ណ ក្រៅស្ថាប័ណ្ណ និង​ថ្នាក់​ឧត្តម​សិក្សា។
ក្រេឌីតប្រឆាំងដាច់ខាត នូវរាល់ទំរង់នៃការរើសអើងទាំងអស់ដូចជា៖ ពូជសាសន៍ សាសនា និ​ន្នា​ការ​ន​យោ​បាយ។ ក្រេឌីត​​​​​​​​​​ផ្តោត​សំខាន់​លើ​សមត្ថ​ភា​ព និង​ក្រម​សីលធម៌​របស់​បេក្ខជន។ ក្រេឌីត​ផ្តល់​ឱកាស​ស្មើ​ៗ​គ្នា​ដល់​បេក្ខ​ជន​ទាំង​អស់​ដែល​ចង់​ចូល​បម្រើ​ការ​ងារ​ជា​មួយ​​ក្រេឌីត។

C. ទំនួលខុសត្រូវចំពោះសហគមន៌ និងបរិដ្ឋាន
 ការរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរផ្លូវគោក
គ្រោះថ្នាក់ចរាចរគឺជាបញ្ហាចំបងដែលកំពុងកើតឡើងរៀងរាល់ថ្ងៃនៅក្នុងប្រទេសកម្ពុជា ។ ពីមួយឆ្នាំ​ ទៅ​មួយ​ឆ្នាំ​​ក្រេឌីត​បាន​ចូ​លរួមកាន់​តែ​ច្រើន​ថែម​ទៀត​នៅ​ក្នុង​ការ​​កាត់​​បន្ថយ​​គ្រោះ​ថ្នាក់​​ចរាចរ​ផ្លូវគោក។ ​កម្មវិធី​​ "​សុ​វត្ថ​ភាព​ចរាចរ"​ ដែល​​ផ្សាយ​​ប្រចាំ​ថ្ងៃ​តាម​រយៈ​វិទ្យុ​​ជាតិ​​នៅ​តែ​បន្តផ្សាយ។ នៅ​​ក្នុង​​កម្មវិធី​​នេះ​ យើង​និយាយ​​អំពី​​ច្បាប់​​ចរាចរ​​មួយ​​ចំនួន​ ​សេច​ក្តី​រាយ​​ការណ៍​​​ផ្ទាល់​ពីគ្រោះ​ថ្នាក់​​ចរាចរ ​ការ​ផ្សាយ​​ឡើង​វិញ​នូវ​សារ​របស់​​​មន្ត្រី​​រដ្ឋា​ភិ​​បាល​​អំពី​បញ្ហា​​ចរាចរ​ ហើយ​​អ្នក​​ស្តាប់​ក៏​​អាច​​ហៅ​​ទូរស័ព្ទ​​ចូល​រួម​ក្នុង​កម្មវិធី​ ​ហើយ​ពួ​ក​គេ​និង​​មាន​​ឱកាស​ដើម្បី​​ឈ្នះ​​មួក​​សុវត្ថិ​ភាព​​ដែល​​ផ្ត​ល់​​ជូន​ដោយក្រេឌីត​​ផងដែរ។ ក្រេឌីត​ក៏​បាន​រៀប​ចំរ​ធ្វើ​សិក្ខា​សាលា ជា​មួយ​វិទ្យាល័យ និង​សា​កលវិទ្យា​ល័យ ដើម្បី​ផ្តល់​នូវ​ចំណេះ​ដឹង​អំពី​ច្បាប់​ចរាចរ ផ្ទាំង​ផ្សព្វ​ផ្សាយ​តាម​ស្តុប​​នីមួយៗ និង​ការ​ចែក​ខិត​ប័ណ្ណ​ផ្សព្វ​ផ្សាយ​ផងដែរ។

 គោលការណ៍សង្គម និងបរិស្ថាន
ក្រេឌីតទទួលស្គាល់នូវសារៈសំខាន់ និងភាពចាំបាច់ក្នុងការគ្រប់គ្រងហានិភ័យនានាផ្នែកសង្គម និង​បរិស្ថាន​ក្នុង​វិស័យ​មីក្រូ​ហិរញ្ញ​វត្ថុ។ ដូចនេះ ក្រេឌីត​បាន​ប្តេជ្ញា​ចិត្ត​ដោយ​ធ្វើការ​កំណត់ និង​វាយ​តម្លៃ​នូវ​ហា​​​និ​ភ័យ​សង្គម និង​បរិដ្ឋាន​រយៈពេល​ខ្លី រយៈ​ពេល​មធម្យ និ​ង​រយៈ​ពេល​វែង​ដែល​ពាក់​ព័ន្ធ​នៅ​កម្រិត​គ្រឹះ​ស្ថាន​។ ក្នុង​ពេល​ថ្មីៗ​នេះ ក្រេឌីត​បាន​បង្កើត​ឡើងនូវ គោល​ការណ៍​សង្គម និង​បរិដ្ឋាន ហើយ​ទទួល​បាន​ការ​អនុម័ត ដោយ​ក្រុម​ប្រឹក្សា​ភិបាល​រួចរាល់​ផងដែរ។ គោលការណ៍​នេះ រួម​ជា​មួយ​នឹង​តា​រាង​មុខ​របរ​ដែល​ត្រូវ​បាន​កំណត់​មិន​ឲ្យ​ផ្តល់​ប្រាក់កម្ចី គ្រោង​នឹង​ធ្វើ​កា​រ​បណ្តុះ​បណ្តាល​ដល់​បុគ្គលិក​ក្នុ​ងឆ្នាំ​ ២០១៥ នេះ ។ គោល​ការ​ណ៍​នេះ​បាន​កំណត់​នូវ​វិធី​ដែល​ក្រេឌីត​ត្រូវ​អនុវត្ត​ដើម្បី​លើក​កម្ពស់​និរន្តរ​ភាព​សង្គម និង​ប​រិ​ដ្ឋាន។

 កម្មវិធីស្ម័គ្រចិត្ត និងចុះកម្មសិក្សា
កម្មវិធីនេះ ត្រូវបានបង្កើតឡើងដើម្បីផ្តល់នៅការងារស្ម័គ្រចិត្ត និងការចុះកម្មសិក្សារបស់និស្សិត ដើម្បី​ទទួល​បាន​បទ​ពិ​សោធ​ន៍​ការ​ងា​រជាក់​ស្តែង​ជា​មួយ​ក្រេឌីត។

 កម្មវិធីឆ្លើយតបទៅនឹងតម្រូវការចាំបាច់
ក្រេឌីតក៏មានកម្មវិធីមួយទៀត ដែលមានឈ្មោះថា «កម្មវិធីឆ្លើយតបទៅនឹងតម្រូវការចាំបាច់» ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ជាក់​ស្តែង​របស់​អតិថិជន ​និង​សហ​គមន៌​ដែល​យើង​កំពុង​ធ្វើ​ការ​ជាមួយ ។ ក្រោម​គម្រោង​នេះ ក្រេឌីត​បាន​ជួយ​ជីក​អណ្តូង​ស្នប់ ស្តា​រប្រឡាយ សាង​សង់​សាលា​មត្តេយ្យ និង​ផ្តល់​នូវ​សម្ភារៈ​សិក្សា​ប្រើប្រាស់​ទៅ​ដល់​សាលា​នៅ​តាម​ជនបទ។ សូច​នៈ​ករ​ច្បាស់​លាស់​ត្រូវ​បាន​កំណត់​ក្នុង​ការ​ជ្រើស​រើស​គម្រោង​ដើម្បីជួយ​។
ភាគទុនិកក្រេឌីតបានបរិច្ចាកប្រាក់ចំណេញរបស់ខ្លួនពី​ ៥ ទៅ១០%ក្នុងមួយឆ្នាំ ម្រាប់កម្មវិធីអភិវឌ្ឍន៌ សង្គម និង​សហគមន៌។