ការងារសង្គមរបស់ក្រេឌីត


បន្ទា​ប់​ពី​ដំ​ណើ​រ​កា​រ​អ​ស់​រ​យៈ​ពេ​ល​ជា​ង​២​០​ឆ្នាំ​  ក្រេ​ឌីត​នៅ​តែ​ផ្តោត​ការ​​​យ​​ក​ចិ​ត្ត​ទុក​​ដា​ក់​រប​ស់​ខ្លួ​ន​ក្នុ​ង​កា​រ​​ ចូ​ល​រួ​ម​ចំ​ណែ​កក្នុ​ង​កា​រ​អភិ​វ​ឌ្ឍ​​ន៍​សង្គម ​និង​​សេ​ដ្ឋ​កិ​ច្ច​ស​ហ​គ​ម​​ន៌ តាម​រយៈ​​ការ​ផ្តល់​លទ្ធ​ភាព​ដល់​ ​ប្រ​ជា​ជន​ក្រីក្រ​ ដែល​សកម្ម​ក្នុង​ផ្នែក​សេដ្ឋ​កិច្ច ដើម្បី​លើ​កកម្ពស់​កម្រិត​ជីវ​ភាព​របស់​ពួក​គេ​។ ដើម្បី​សម្រេច​បាន​នូវ​ទស្សន​វិស័យ​នេះ​ ក្រេ​ឌីត​បាន​និង​កំពុង​ផ្តល់​នូវ​សេ​វា​ហិ​រញ្ញវត្ថុ និង​សេវា​មិនមែន​ ហិរញ្ញវត្ថុ​ដ៏​សម្បូរ​បែប​ដល់​អតិថិជន​របស់​ខ្លួ​ន។ ជាង​នេះ​ទៅទៀត​ ក្រេឌីត​ក៏​បាន​ចែក​រំលែក​ ៥ - ១០% នៃ​ប្រាក់​ចំណេញ​សុទ្ធ​ ប្រចាំ​ឆ្នាំរ​បស់ខ្លួ​ន​សម្រាប់​ជួប​ឧបត្ថម្ភ​កម្ម​វិធី​អភិវឌ្ឍន៍​សហគមន៌ នៅ​ក្នុង​ប្រទេស កម្ពុជា​ផងដែរ​។ ​ដើម្បី​ឲ្យ​ដំណើរ​ការ ការងារ​សង្គម​របស់​ខ្លួន​ប្រ​ព្រឹត្ត​ទៅ​ប្រ​កប​ដោយ​ប្រសិទ្ធ​ភាព ក្រេឌីត​បាន​បង្កើត​នូវរ​ចនា​ស​ម្ព័ន្ធ​អភិ​បាល​កិច្ច ក៏​ដូច​ជា​កម្ម​វិធី​សង្គម​យ៉ាង​ច្បាស់​លាស់​ដើម្បី​អនុវត្ត​ ។