សេវាបើកប្រាក់បៀវត្សរ៍


ក្រេឌីតបង្កើតសេវាបើកប្រាក់បៀវត្សរ៍ក្នុងគោលបំណងជួយលោក លោកស្រីកាត់បន្ថយពេលវេលាក្នុងការរៀបចំ និងចាត់ចែងបើកប្រាក់ខែដល់បុគ្គលិក។ ធ្វើដូចនេះលោក លោកស្រីនឹងមានពេល វេលាកាន់តែច្រើនសម្រាប់ការងារផ្សេងៗទៀត។ សេវាបើកប្រាក់បៀវត្សរ៍របស់យើងខ្ញុំនឹងផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនសម្បូរបែបទាំងសម្រាប់ក្រុមហ៊ុន អង្គការ និងបុគ្គលិករបស់លោក លោកស្រី៖ 
1- អត្ថប្រយោជន៍ 
       សម្រាប់ក្រុមហ៊ុន និងអង្គការ 
             អាចកាត់បន្ថយការចំណាយថវិកានិងពេលវេលាសម្រាប់ការរៀបចំបើកប្រាក់បៀវត្សរ៍ដល់បុគ្គលិក។
             មិនចាំបាច់មានសមត្យលក្នុងគណីមុនថ្ងៃកំណត់។
             កាត់បន្ថយកំហុសនានាដែលអាចកើតមានក្នុងការរៀបចំបើកប្រាក់បៀវត្សរ៍។
             អាចទទួលបានឥណទានមូលធនសកម្មរហូតដល់ 70 000ដុល្លារជាមួយលក្ខណ្ឌ ងាយៗ។
             សម្រាប់ការបើកគណនីដល់បុគ្គលិក ក្រេឌីតអាចបញ្ជូនក្រុមការងារយើងខ្ញុំដើម្បីទៅបើកគណនីជូនដល់ការិយាល័យរបស់លោក លោកស្រី។

      សម្រាប់បុគ្គលិក
             ទទួលបានកាតអេធីអឹម (ខេ កាត) ដោយមិនគិតប្រាក់។
             អាចដកប្រាក់ខែបាននៅគ្រប់ការិយាល័យក្រេឌីត ម៉ាស៊ីនដកប្រាក់ និងម៉ាស៊ីនដកប្រាក់ និងដាក់ប្រាក់របស់ក្រេឌីត។
             អាចទទួលបានឥណទានប្រើប្រាស់ផ្ទាល់ខ្លួនយ៉ាងងាយស្រួលរហូតដល់បីដង នៃប្រាក់ខែ ដោយមិនចាំបាច់ដាក់របស់បញ្ចាំ។
             ជាមួយ ខេ កាត បុគ្គលិកអាចទទួលបាននូវការបញ្ចុះតម្លៃពិសេសពីដៃគូរអាជីវកម្មគ្រប់កន្លែងនៅទូទាំងប្រទេស ដោយគ្រាន់តែបង្ហាញ ខេ កាត

2- លោក លោកស្រីអាចប្រើសេវាបើកប្រាក់បៀវត្សរ៍ទាំងជាប្រាក់រៀល ប្រាក់ដុល្លារ ឬប្រាក់បាត
3- កម្រៃសេវាកម្ម

ចំនួនបុគ្គលិក កម្រៃសេវាសម្រាប់បុគ្គលិកម្នាក់ ក្នុងមួយប្រតិបត្តិការ
រៀល ដុល្លារ បាត
< 50 នាក់ 1,200 0.3 12
≥ 50 នាក់ 800 0.20 8
≥ 200 នាក់ 600 0.15 6

4- លក្ខខណ្ឌទូទៅ
            ក្រុមហ៊ុន ឬអង្គការព្រមទាំងបុគ្គលិកទាំងអស់ត្រូវមានគណនីសន្សំជាមួយក្រេឌីត។
            ក្រុមហ៊ុន ឬអង្គការត្រូវផ្ញើបញ្ជីបុគ្គលិកដែលត្រូវបើកប្រាក់ខែមកក្រេឌីតយ៉ាងយូរមួយថ្ងៃមុនថ្ងៃប្រសិទ្ធភាពនៃប្រាក់បៀវត្សរ៍។

កាន់តែងាយស្រួល និងចំណេញច្រើន ជាមួយនឹងសេវាបើកប្រាក់បៀវត្សរ៍របស់ក្រេឌីត!

 ទំនាក់ទំនងព័ត៌មាន:  (855) 23 93 00 00/ 89 98 98 18

  ព័ត៌មានបន្ថែម
          ​ ខិត្តប័ណ្ណអំពីសេវាបើកប្រាក់បៀវត្សរ៍ (01)
          ​ ខិត្តប័ណ្ណអំពីសេវាបើកប្រាក់បៀវត្សរ៍ (02)