សេវាផ្ទេរប្រាក់ក្នុងស្រុក


ជាមួយ​​សេវាកម្ម​​នេះ​​​​អតិថិជន​​​​​អាច​​បង់​​​សង​​​ឥណទាន នៅ​​ការិយាល័យ​​​របស់​​ក្រេឌីត​​​ណា​​មួយ​​​ក្នុង​​ចំណោម​​តំបន់​​ប្រតិបត្តិ​​ការ​​របស់​​ក្រេឌីត។ ក្រេឌីត​​ក៍​​ផ្តល់​​សេវាកម្ម​​​នេះ​​ជូន​​ដល់​​​សាធារណ​ជន​ ក៏​​ដូច​​ជា​​អតិថិជន​​របស់​​ក្រេឌី​​ត​​​ដែល​​មាន​​បំណង​​ចង់​​ផ្ញើ​​ប្រាក់​​​ទៅ​​កាន់​​ក្រុម​​គ្រួសារ​ សាច់ញាតិ ឬ​ដៃ​​គូ​​​អាជីវកម្ម​​​របស់​​​ខ្លួន​​​តាម​​រយៈ​​​តំបន់​​​ប្រតិបត្តិ​ការ​​​របស់​​ក្រេឌីត ជា​​មួយ​​នឹង​​សេវាកម្ម​​រហ័ស​​​ក្នុង​​ការ​​​ផ្ទេរ​​ប្រាក់ ដក​ប្រាក់ ក្នុង​​កម្រៃ​សេវា​​សមរម្យ និង​សុវត្ថិភាព​​ខ្ពស់។

leave អត្ថប្រយោជន៍នៃសេវាកម្មផ្ទេរប្រាក់ ៖

          ​  ​កាត់បន្ថយហានិភ័យ ដែលកើតពីការផ្ញើប្រាក់តាមគ្នា ឬយកតាមខ្លួន
          ​  ចំណេញពេលវេលា និងថវិកា
          ​  មានសុវត្ថិភាពខ្ពស់ ងាយស្រួល និងឆាប់រហ័ស
          ​  ទទួលបាននូវសេវាកម្មដ៏មានទំនុកចិត្តជាមួយនឹងតំលៃសមរម្យ
          ​  អាចផ្ទេរប្រាក់ទៅកាន់ក្រុមគ្រួសារ និងមិត្តភក្តិ ដែលនៅទីកន្លែងខុសៗគ្នា បានយ៉ាង
          ​  ងាយស្រួលជាមួយសាខាជាច្រើនរបស់ក្រេឌីតនៅក្នុងរាជធានីនិងតាមខេត្ត ក្រុងនានា
          ​  ពុំមានភាពស្មុគស្មាញសម្រាប់ការផ្តល់ព័ត៌មាន និងបំពេញឯកសារ

leave ចំពោះអ្នកផ្ទេរប្រាក់ ៖

          ​  ទំនាក់ទំនងជាមួយបុគ្គលិកក្រេឌីតនៅសាខាណាមួយដែលនៅជិតលោកអ្នកបំផុត
          ​  បំពេញព័ត៌មានងាយៗ ក្នុងបង្កាន់ដៃផ្ទេរប្រាក់ និងបញ្ជាក់ព័ត៌មានជាមួយបុគ្គលិកក្រេឌីត
          ​  ផ្តល់ព័ត៌មានពីការផ្ទេរប្រាក់ ទៅអោយអ្នកទទួលប្រាក់ដើម្បីធ្វើការដកប្រាក់

leave ចំពោះអ្នកទទួលប្រាក់ ៖

          ​  អ្នកទទួលប្រាក់ត្រូវទៅកាន់សាខារបស់ក្រេឌីត ដែលអ្នកផ្ទេរប្រាក់បានបញ្ជាក់ប្រាប់
          ​  អ្នកទទួលប្រាក់ត្រូវនាំមកជាមួយនូវ លិខិតសម្គាល់អត្តសញ្ញាណណាមួយ (អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន  សៀវភៅគ្រួសារ/សៀវភៅ  ស្នាក់នៅប័ណ្ណសំគាល់មន្ត្រីរាជការ ប័ណ្ណបើកបរ សំបុត្របញ្ជាក់កំណើត ឬសេចក្តីសំបុត្របញ្ជាក់កំណើត ប័ណ្ណសម្គាល់ខ្លួនបុគ្គលិក (សម្រាប់បុគ្គលិកក្រេឌីត)និង លេខទូរស័ព្ទ)
          ​  ផ្តល់ព័ត៌មានពីការផ្ទេរប្រាក់ ទៅដល់បុគ្គលិកក្រេឌីត ដើម្បីបំពេញបង្កាន់ដៃ ដកប្រាក់ផ្ទេរ និងពិនិត្យចំនួនទឹកប្រាក់ដែលត្រូវទទួលពី បុគ្គលិករបស់ក្រេឌីត

leave  ការគិតប្រាក់របស់សេវាផ្ទេរប្រាក់ក្រេឌីត​ ៖

​ ល.រ                       ចំនួនប្រាក់ត្រូវផ្ទេរ                កម្រៃសេវា (គិតជាប្រាក់រៀល)

1

≤ 1,000 ដុល្លារ ឬ ≤ 4,000,000 រៀល 4,000

2

> 1,000 ដុល្លារ ឬ > 4,000,000 រៀល 0.1% នៃចំនួនប្រាក់ត្រូវផ្ទេរ

             *គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីត រក្សាសិទ្ធកែប្រែកម្រៃសេវាដោយពុំចាំបាច់ជូនដំណឹងជាមុនឡើយ។

 ទំនាក់ទំនងព័ត៌មាន:  (855) 23 93 00 00/ 89 98 98 18