គណនីបញ្ញើសំចៃ (គណនីងាយស្រួល)


ជា​មួយ​គណនីនេះ លោកអ្នកអាច​ចាប់​ផ្តើម​សន្សំ​ពី​ចំនួនទឹកប្រាក់​តិច​តួច​ត្រឹមតែ ២០.០០០រៀល ឬ៥ដុល្លារ ឬ២០០បាត រហូត​ទទួល​បាន​ចំនួន​ទឹក​ប្រាក់​តាម​ផែន​ការ​អនាគត​របស់​លោកអ្នក​។ វាជាគណនី​មួយដែល​​ផ្តល់​ភាព​ងាយ​ស្រួលដល់លោកអ្នក​ក្នុង​ការ​ដាក់​ ឬ​ដក​ប្រាក់ ​នៅ​គ្រប់​ម៉ោង​ធ្វើ​ការ ឬនៅ​គ្រ​ប់​ពេល​ជា​មួយ​ម៉ា​ស៊ីន​អេ​ធី​អឹម ​ឬ​ស៊ី​ឌី​អឹម​របស់​ក្រេ​ឌីត។  

 អត្រាការប្រាក់

រូបិយប័ណ្ណ

រៀល

ដុល្លារ

បាត

អត្រាការប្រាក់ប្រចាំឆ្នាំ

4.5%

3.5%

3.5%

កំណត់ចំណាំ៖

 ក្រេឌីត​រក្សា​សិទ្ធិ​គ្រប់យ៉ាងក្នុង​ការ​ផ្លាស់​ប្តូរលក្ខខណ្ឌប្រសិន​បើ​មាន​ករណី​ចាំ​បាច់។
 តាមច្បាប់ព្រះរាជាណាចក្រកម្ពុជា អតិថិជនត្រូវបង់ពន្ធលើការប្រាក់ដែលទទួលបាន៖ ៤%សម្រាប់និវាសនជន និង១៤%សម្រាប់អនិវាសនជន ។
 ទឹកប្រាក់ច្រើនបំផុតដែលលោកអ្នកអាចដាក់ជាមួយក្រេឌីតគឺរហូតដល់ ៣% នៃមូលនិធិផ្ទាល់សុទ្ធរបស់ក្រេឌីត។

 ឯកសារតម្រូវ សម្រាប់បើកគណនីបញ្ញើសំចៃ (គណនីងាយស្រួល)

អតិថិជនជាប្រភេទឯកត្តជន

អតិថិជនជាប្រភេទក្រុមហ៊ុន/អង្គការ/ស្ថាប័ន

លិខិតសម្គាល់អត្តសញ្ញាណមួយក្នុងចំណោមលិខិតខាងក្រោម៖
  • អត្តសញ្ញាណប័ណ្ណ (យោងតាមច្បាប់កំណត់ពីសុពលភាពនៃការប្រើប្រាស់)
  • លិខិតឆ្លងដែន (មានសុពលភាព)
  • សៀវភៅគ្រួសារដែលមានបិទរូបថត (មេគ្រួសារ)
  • ឆាយា (លិខិតសម្គាល់ខ្លួនរបស់ព្រះសង្ឃ)
  • ឬឯកសារដែលមានតម្លៃស្មើ
  • សេចក្តីសម្រេច ឬ​លិ​ខិត​អនុញ្ញាតិ​របស់​ក្រុមប្រឹក្សា​ភិ​បាល​ក្នុង​ការ​ឲ្យ​បើក​គណនី
  • ឬច្បាប់ថតចម្លងលក្ខន្តិកៈក្រុមហ៊ុន ឬស្ថាប័ន ឬ​ច្បាប់​ថត​ចម្លង​វិញ្ញា​បន​បត្រ បញ្ជាក់​ការចុះ​ឈ្មោះ​ក្នុង​បញ្ជី​ពា​ណិជ្ជ​កម្ម​ឬច្បាប់​ថត​ចម្លង​ប័ណ្ណ​ប៉ា​តង់
  • និងច្បាប់ថតចម្លងនៃលិខិតសម្គាល់អត្តសញ្ញាណអ្នកមានសិទ្ធិប្រតិបត្តិការ គណនីដែលមានចុះហត្ថលេខាសាមីខ្លួន

 

 ឯកសារត្រូវបំពេញក្នុងការបើកគណនីបញ្ញើសំចៃ(ងាយស្រួល)

អតិថិជនជាប្រភេទឯកត្តជន

អតិថិជនជាប្រភេទក្រុមហ៊ុន/អង្គការ/ស្ថាប័ន

  • សម្រង់ព័ត៌មានអតិថិជន ឯកត្តជន V1.1  ទាញយក
  • ពាក្យសុំបើកគណនីបញ្ញើ-សន្សំ V1.4ទាញយក
  • ពាក្យស្នើសុំបង្កើត ឬផ្លាស់ប្តូរព័ត៌មានអ្នករួមគណនី (ប្រសិនបើមាន)V1  ទាញយក
  • ព័ត៌មានអតិថិជនប្រភេទក្រុមហ៊ុនឬគ្រឹះស្ថាន V1 ទាញយក
  • ពាក្យសុំបើកគណនីបញ្ញើ-សន្សំV1.4 ទាញយក
  • គំរូហត្ថលេខា ក្រុមហ៊ុនឬគ្រឹះស្ថាន V0 ទាញយក

 

 ទំនាក់ទំនងព័ត៌មាន:  (855) 23 93 00 00/ 89 98 98 18