គណនីបញ្ញើសំចៃដៃគូ


លោក លោកស្រី ឬបុគ្គលិក​របស់​លោក លោកស្រី ឬសហគមន៍​របស់​លោក លោកស្រី​នឹង​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ពី​គណនី​ដៃ​គូ​នេះ។ មាន​ន័យ​ថាក្រុមហ៊ុន ឬអង្គការ ឬ​ស្ថាប័នរបស់លោក​ លោកស្រីគ្រាន់​តែ​ដាក់​ប្រាក់​បញ្ញើ​ដែលមានដូច​ជា​ ប្រាក់​បំណាច់​របស់​បុគ្គលិក​ជា​មួយ​ក្រេឌីត ពេល​នោះ​លោក លោកស្រី​នឹង​ទទួល​បាន​អត្រា​ការ​ប្រាក់​ដ៏​សមរម្យ ​លើស​ពី​​នេះ​​ទៀត ក្រេឌីត​នឹង​ផ្តល់​ប្រាក់​កម្ចី​ដល់​លោក លោកស្រី និង​បុគ្គ​លិករបស់​លោក លោកស្រី​ជា​មួយ​អត្រា​ការ​ប្រាក់​ពិសេស​បំផុត។ ឥឡូវ​នេះ​មាន​អង្គ​ការ​មួយ​ចំនួន​បាននិង​កំពុង​ដាក់​ប្រាក់​​សន្សំ​របស់​​ខ្លួន​នៅ​ក្នុង​គណនី​នេះ​ជាមួយ​ក្រេឌីត។

 អត្រាការប្រាក់

រយៈពេល

សមតុល្យ

   អត្រាការប្រាក់ប្រចាំឆ្នាំ  

   អប្បបរមា    

អតិបរមា

     រៀងរាល់ថ្ងៃ   

5​ ដុល្លារ

    3%​នៃមូលនិធិផ្ទាល់សុទ្ធ របស់ក្រេឌីត  

5%

កំណត់ចំណាំ៖

 ក្រេឌីត​រក្សា​សិទ្ធិ​គ្រប់យ៉ាងក្នុង​ការ​ផ្លាស់​ប្តូរលក្ខខណ្ឌប្រសិន​បើ​មាន​ករណី​ចាំ​បាច់។
 តាមច្បាប់ព្រះរាជាណាចក្រកម្ពុជា អតិថិជនត្រូវបង់ពន្ធលើការប្រាក់ដែលទទួលបាន៖ ៤%សម្រាប់និវាសនជន និង១៤%សម្រាប់អនិវាសនជន ។

 ឯកសារតម្រូវ សម្រាប់ការបើកគណនីបញ្ញើសំចៃដៃគូ

  • សេចក្តីសម្រេច ឬលិខិតអនុញ្ញាតិរបស់ក្រុមប្រឹក្សាភិបាលក្នុងការឲ្យបើកគណនី
  • ឬ ច្បាប់ថតចម្លង លក្ខន្តិកៈក្រុមហ៊ុន ឬស្ថាប័នឬច្បាប់ថតចម្លង វិញ្ញាបនបត្រ បញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មឬច្បាប់ថតចម្លង ប័ណ្ណប៉ាតង់
  • និងច្បាប់ថតចម្លងនៃលិខិតសម្គាល់អត្តសញ្ញាណអ្នកមានសិទ្ធិប្រតិបត្តិការ គណនីដែលមានចុះហត្ថលេខាសាមីខ្លួន

 ឯកសារត្រូវបំពេញក្នុងការបើកគណនីបញ្ញើសំចៃដៃគូ

  • ព័ត៌មានអតិថិជនប្រភេទក្រុមហ៊ុនឬគ្រឹះស្ថាន V1 ទាញយក
  • ពាក្យសុំបើកគណនីបញ្ញើ-សន្សំ V1.4 ទាញយក
  • គំរូហត្ថលេខា ក្រុមហ៊ុនឬគ្រឹះស្ថាន V0  ទាញយក

 ទំនាក់ទំនងព័ត៌មាន:  (855) 23 93 00 00/ 89 98 98 18