គណនីកូនល្អ


គណនីកូនល្អនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយដល់មាតាបិតា ឬ អា ណា ព្យា បាល ដែល មាន បំ ណង ស ន្សំ ប្រាក់ ទុក សម្រា ប់កូន ៗ ឬសាច់ ញា តិរ បស់ ពួក គេរ ហូតដល់ពួកគេមានអាយុ 18 ឆ្នាំ។ ជា មួយ គណ នី កូន ល្អ នេះ ក្រេ ឌីត មាន ផ្តល់ ជូន នូវ ការ ធានា រ៉ាប់ រង អា យុ ជី វិត ដោយមិន ចំា បាច់ ពិ និ ត្យ សុខ ភាព ប្រ សិន បើ អ តិ ថិ ជន ចង់ បាន។ អតិថិជនអាចចាប់ផ្តើមសន្សំពីចំនួនតិចបំផុតត្រឹម 20,000រៀល ឬ 5ដុល្លារ ឬ 200បាត និងទទួលបានការប្រាក់យ៉ាងល្អ។

 អត្រាការប្រាក់
សម្រាប់គណនីមានធានារ៉ាប់រង
ដើម្បីទទួលបានការធានារ៉ាប់រង អតិថិជនតម្រូវឲ្យរក្សាសមតុល្យក្នុងគណនីយ៉ាងតិច 1,200 ដុល្លារ ឬ 4,800,000រៀល ឬ 48,000 បាត។ ប្រ សិន បើ ស ម តុ ល្យ តិ ច ជា ង នេះ ពួក គាត់ នឹង មិន ទ ទួ ល បាន ការ ធា នា រ៉ាប់ រង ឡើយ តែអតិថិជននឹងទទួលបានការប្រាក់ខ្ពស់ដូចគណនីកូនល្អមិនមានការធានារ៉ាប់រងដែរ។

ប្រភេទរូបិយប័ណ្ណ

រៀល

ដុល្លារ

បាត

អត្រាការប្រាក់ប្រចាំឆ្នាំ

5%

4%

4%

សម្រាប់គណនីមិនមានធានារ៉ាប់រង
សម្រាប់គណនីកូនល្អមិនមានធានារ៉ាប់រង អតិថិជននឹងទទួលបានការប្រាក់កាន់តែខ្ពស់ថែមទៀត។

ប្រភេទរូបិយប័ណ្ណ

រៀល

ដុល្លារ

បាត

អត្រាការប្រាក់ប្រចាំឆ្នាំ

8.25%

7.25%

    7.25%

កំណត់ចំណាំ៖

 តាមច្បាប់ព្រះរាជាណាចក្រកម្ពុជា អតិថិជនត្រូវបង់ពន្ធលើការប្រាក់ដែលទទួលបាន៖ ៦%សម្រាប់និវាសនជន និង១៤%សម្រាប់អនិវាសនជន ។
 គណនីនេះមិនអនុញ្ញាតឲ្យអតិថិជនដកប្រាក់មុនកាលបរិច្ឆេទផុតកំណត់នៃកិច្ចសន្យាឡើយ។ ករណីដកមុនកាលបរិច្ឆេទផុតកំណត់នៃកិច្ចសន្យា អ តិ ថិជន ត្រូវជូនដំណឹងមកក្រេឌីត៣០ថ្ងៃមុន។
 ក្រេឌីត រក្សា សិទ្ធិ គ្រប់យ៉ាងក្នុង ការ ផ្លាស់ ប្តូរលក្ខខណ្ឌប្រសិន បើ មាន ករណី ចាំ បាច់។

 ឯកសារតម្រូវ សម្រាប់ការបើកគណនី
   លិខិតសម្គាល់អត្តសញ្ញាណមួយក្នុងចំណោមលិខិតខាងក្រោម៖

 អត្តសញ្ញាណប័ណ្ណ (យោងតាមច្បាប់កំណត់ពីសុពលភាពនៃការប្រើប្រាស់)
 លិខិតឆ្លងដែន (មានសុពលភាព)
 សៀវភៅគ្រួសារដែលមានបិទរូបថត (មេគ្រួសារ)
 ឆាយា (លិខិតសម្គាល់ខ្លួនរបស់ព្រះសង្ឃ)
 ឬឯកសារដែលមានតម្លៃស្មើ
សម្គាល់៖ ឯកសារកូន ឬសាច់ញាតិមានដូចជា សំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្រកំណើត ឬ អត្តសញ្ញាណប័ណ្ណ (យោងតាមច្បាប់កំណត់ពី សុពលភាពនៃការប្រើប្រាស់)
 

 ឯកសារត្រូវបំពេញក្នុងការបើកគណនីកូនល្អ៖

 សម្រង់ព័ត៌មានអតិថិជន ឯកត្តជន V1.1 ទាញយក
 ពាក្យសុំបើកគណនីបញ្ញើ-សន្សំ V1.4 ទាញយក
 ពាក្យស្នើសុំបង្កើត ឬផ្លាស់ប្តូរព័ត៌មានអ្នករួមគណនី (ប្រសិនបើមាន) V1 ទាញយក

 ទំនាក់ទំនងព័ត៌មាន:  (855) 23 93 00 00/ 89 98 98 18

  ព័ត៌មានបន្ថែម 
           ខិត្តប័ណ្ណអំពីសេវាគណនីកូនល្អ (01)
           ខិត្តប័ណ្ណអំពីសេវាគណនីកូនល្អ (02)