គណនីចម្រើនទ្រព្យ


 គណនីចម្រើនទ្រព្យ គឺជាប្រភេទគណនីសន្សំដែលមានកិច្ចព្រមព្រៀងនៃការដាក់ប្រាក់បញ្ញើច្បាស់​លាស់ ដោយមានបញ្ជាក់ពីចំនួនទឹកប្រាក់សន្សំប្រចាំខែ រយៈពេល និងអត្រាការប្រាក់ច្បាស់លាស់។ ជាមួយគណនីនេះតម្រូវឲ្យ​អតិថិជនដាក់ប្រាក់ប្រចាំខែទៅតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងគណនីចម្រើន​ទ្រព្យ។គណនីនេះត្រូវបានបង្កើតឡើងសម្រាប់អ្នកដាក់ប្រាក់ទាំងឡាយណាដែលមានចំណូលទៀងទាត់ ហើយមានគោលបំណងសម្រេចគោល​ដៅអនាគតដូចជា ទិញឡាន ម៉ូតូ ផ្ទះ វត្ថុប្រើប្រាស់ក្នុងក្តីស្រមៃ បង្កើនដើមទុនមុខរបរ សន្សំប្រាក់ទុកនៅពេលចូលនិវត្តន៍ ប្រាក់បម្រុងសម្រាប់អនាគត​ និងការសិក្សារបស់កូន ។ល។

 អត្រាការប្រាក់ 

ប្រភេទគណនី

ចំនួនទឹកប្រាក់

រយៈពេល (គិតជាខែ)

អត្រាការប្រាក់ប្រចាំឆ្នាំ

រៀល

ដុល្លារ

បាត

គណនីចម្រើនទ្រព្យ ឬ គណនីចម្រើនទ្រព្យអនិវាសជន 

<100ដុល្លារ ឬ 400,000រៀល ឬ4,000 បាត

03-09 ខែ

5.35%

4.60%

4.60%

10-18 ខែ

6.30%

5.55%

5.55%

19-24 ខែ

7.60%

6.60%

6.60%

 25-36 ខែ

8.85%

7.85%

7.85%

 37-120 ខែ

9.10%

8.10%

8.10%

≥100ដុល្លារ ឬ400,000រៀល ឬ4,000 បាត

03-09 ខែ

5.50%

4.75%

4.75%

10-18 ខែ

6.45%

5.70%

5.70%

19-24 ខែ

7.75%

6.75%

6.75%

 25-36 ខែ

9.00%

8.00%

8.00%

 37-120 ខែ

9.25%

8.25%

8.25%

 

គណនា គណនីចម្រើនទ្រព្យ

កំណត់ចំណាំ៖ ក្រេឌីត​រក្សា​សិទ្ធិ​ក្នុង​ការ​ផ្លាស់​ប្តូរ​អត្រាការប្រាក់ប្រសិន​បើ​មាន​ករណី​ចាំ​បាច់។ អត្រាការប្រាក់គណនីចម្រើនទ្រព្យសម្រាប់ធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុអនុម័តដោយគណៈកម្មាធិការគ្រប់គ្រងទ្រព្យ​​និងបំណុល។

 លក្ខណៈពិសេសផលិតផល

លក្ខណៈផលិតផល បរិយាយ
 ទឹកប្រាក់ដាក់ដំបូង  - ស្មើចំនួនទឹកប្រាក់ដាក់ប្រចាំខែ
 ចំនួនទឹកប្រាក់អប្បបរមាដាក់ប្រចាំខែ  - 5ដុល្លារ ឬ 20,000 រៀល ឬ200 បាត
 រយៈពេលអប្បបរមា  - 3​ ខែ
 រយៈពេលអតិបរមា  - 120 ខែ
 ពន្ធលើការប្រាក់

 

 - និវាសនជន 6%
 - អនិវាសនជន 14%
 - ចំពោះធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ ការបើកគណនីបញ្ញើសន្សំ​មិនតម្រូវ ឲ្យបង់ពន្ធលើការប្រាក់ទទួលបាននោះទេ។
 ការដាក់ប្រាក់ /ដកប្រាក់  - ដាក់ប្រាក់បញ្ញើចូលគណនីបញ្ញើសំចៃងាយស្រួលឬគណនីបញ្ញើសំចៃបុគ្គលិក(សម្រាប់បុគ្គលិកក្រេឌីត)ដែលភ្ជាប់មធ្យោបាយទូទាត់ជាមួយគណនីចម្រើន។ចំនួនទឹកប្រាក់នឹងត្រូវទូទាត់ដោយយោងតាមថ្ងៃកំណត់នៃការដាក់ប្រាក់។
 - អាចធ្វើការដកបានប្រាក់នៅថ្ងៃផុតកំណត់
 កិច្ចព្រមព្រៀងគណនីចម្រើនទ្រព្យ  - ផ្តល់ជូននូវកិច្ចព្រមព្រៀងគណនីចម្រើនទ្រព្យ
 ការបិទគណនីចម្រើនទ្រព្យមុនកាលកំណត់  - ជូនដំណឹងមុន ៣០ថ្ងៃនៃថ្ងៃធ្វើការ និងទទួលយកប្រាក់តាមអត្រាការប្រាក់គណនីបញ្ញើសំចៃ(ងាយស្រួល)
 លក្ខខណ្ឌផ្សេងៗ   - តម្រូវឲ្យអតិថិជនមានគណនីបញ្ញើសំចៃ(ងាយស្រួល) ឬគណនីបញ្ញើសំចៃបុគ្គលិក (សម្រាប់បុគ្គលិកក្រេឌីត)ក្នុងការភ្ជាប់មធ្យោបាយទូទាត់ដែលមានរូបិយប័ណ្ណដូចគណនីចម្រើនទ្រព្យ


 ឯកសារតម្រូវ សម្រាប់ការបើកគណនីចម្រើនទ្រព្យ

អតិថិជនជាប្រភេទឯកត្តជន អតិថិជនជាប្រភេទក្រុមហ៊ុន/អង្គការ/ស្ថាប័ន
លិខិតសម្គាល់អត្តសញ្ញាណមួយក្នុងចំណោមលិខិតខាងក្រោម៖
  • អត្តសញ្ញាណប័ណ្ណ (យោងតាមច្បាប់កំណត់ពីសុពលភាពនៃការប្រើប្រាស់)
  • លិខិតឆ្លងដែន (មានសុពលភាព)
  • សៀវភៅគ្រួសារដែលមានបិទរូបថត (មេគ្រួសារ)
  • ឆាយា (លិខិតសម្គាល់ខ្លួនរបស់ព្រះសង្ឃ)
  • ឬឯកសារដែលមានតម្លៃស្មើ
  • Board of Director Resolution or Authorized Letter for Opening Account
  • ឬ ច្បាប់ថតចម្លង លក្ខន្តិកៈក្រុមហ៊ុន ឬស្ថាប័នឬច្បាប់ថតចម្លង វិញ្ញាបនបត្រ បញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មឬច្បាប់ថតចម្លង ប័ណ្ណប៉ាតង់
  • និងច្បាប់ថតចម្លងនៃលិខិតសម្គាល់អត្តសញ្ញាណអ្នកមានសិទ្ធិប្រតិបត្តិការ គណនីដែលមានចុះហត្ថលេខាសាមីខ្លួន

 

 ឯកសារត្រូវបំពេញក្នុងការបើកគណនីចម្រើនទ្រព្យ

អតិថិជនជាប្រភេទឯកត្តជន អតិថិជនជាប្រភេទក្រុមហ៊ុន/អង្គការ/ស្ថាប័ន
  • សម្រង់ព័ត៌មានអតិថិជន ឯកត្តជន V1.1 ទាញយក
  • ពាក្យសុំបើកគណនីបញ្ញើ-សន្សំ V1.4 ទាញយក
  • ពាក្យសុំបើកគណនីបញ្ញើមានកាលកំណត់ V1.5 ទាញយក
  • ពាក្យសុំបើកគណនីបញ្ញើមានកាលកំណត់ច្រើន V1.5 ទាញយក
  • ពាក្យស្នើសុំបង្កើត ឬផ្លាស់ប្តូរព័ត៌មានអ្នករួមគណនី (ប្រសិនបើមាន) V1 ទាញយក
  • ព័ត៌មានអតិថិជនប្រភេទក្រុមហ៊ុនឬគ្រឹះស្ថាន V1 ទាញយក
  • ពាក្យសុំបើកគណនីបញ្ញើ-សន្សំ V1.4 ទាញយក
  • គំរូហត្ថលេខា ក្រុមហ៊ុនឬគ្រឹះស្ថាន V0 ទាញយក
  • ពាក្យសុំបើកគណនីបញ្ញើមានកាលកំណត់ច្រើន V1.5 ទាញយក

 

 ទំនាក់ទំនងព័ត៌មាន:  (855) 23 93 00 00/ 89 98 98 18