សង្ខេបដំណើរការគ្រប់គ្រងពាក្យបណ្តឹង


    ការជូនដំណឹងជាសាធារណៈ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត នឹងប្រកាសជាសាធារណៈតាមមធ្យោបាយងាយស្រួលពីការគ្រប់គ្រងបណ្តឹងតវ៉ានិងដំណោះស្រាយ ជាភាសារខ្មែរ និង ភាសារអង់គ្លេសទៅកាន់អតិថិជនដូចដូចខាងក្រោម៖

  ដាក់បង្ហាញក្នុងគេហទំព័ររបស់ក្រេឌីត ដោយភ្ជាប់ទៅនឹង Link/ICON សំរាប់ការចូល ទស្សនា របស់អតិថិជន។
  ផ្ទាំងព័ត៌មាន មានភ្ជាប់ជាក់លាក់ជាមួយនូវ លេខទូរស័ព្ទសេវាបម្រើអតិថិជន សារអេឡិចត្រូនិច និង អាស័យដ្ឋានដើម្បីទទួលបណ្តឹងតវ៉ា។
    បណ្តាញ និងមធ្យោបាយដើម្បីប្តឹងតវ៉ា
អតិថិជនទាំងអស់អាចប្តឹងតវ៉ាបានតាមរយៈ ពាក្យបណ្តឹងតវ៉ាផ្ទាល់មាត់(ជួបផ្ទាល់ដើម្បីប្តឹង) តាមរយៈទូរស័ព្ទ ឬការសរសេជាលិខិត ឫ សារអេឡិចត្រូនិច។ល។ អតិថិជនអាចដាក់ពាក្យបណ្តឹងតវ៉ាជាលាយលក្ខអក្សរ ឬប្តឹង​ផ្ទាល់​មាត់​ទៅ​កាន់​ក្រេឌីត​បើសិន​ជា​ពូកគាត់​មិន​ពេញ​ចិត្ត​ពី​សេវា​កម្ម​នា​នា​ដែល​ផ្តល់​ឲ្យ​ពួក​គាត់​តាម​រយៈ​មធ្យោ​បាយ​ដូចខាងក្រោម៖

ទូរស័ព្ទទៅលេខ ផ្នែកបម្រើសេវាអតិថិជន
  ផ្តល់ពាក្យរិះគន់ ឬសំណូមពរដោយផ្ទាល់តាមរយៈបុគ្គលិករបស់ក្រេឌីត
  បញ្ជរបម្រើសេវាអតិថិជននៅតាមការិយាល័យក្រេឌីត
  សារអេឡិចត្រូនិច
  គេហទំព័រ
  បណ្តាញទំនាក់ទំនងសង្គម(Facebook)
  ប្រអប់សំបុត្រ សំណូមពរ

    ការរក្សាការសម្ងាត់

យើងនឹងការពាររាល់អត្តសញ្ញាណរបស់អតិថិជនដែលបានដាក់ពាក្យបណ្តឹងតវ៉ា។ រាល់​ព័ត៌​មាន​ផ្ទាល់​ខ្លួន​ដែល​កំណត់​ពី​អត្តស​ញ្ញាណបុគ្គល អាច​ត្រូវ​បាន​លាត​ត្រដាង ឬប្រើ​ប្រាស់​ដោយ​គ្រឺះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក្រេឌីត ដូច​ដែល​បាន​កំណត់​នៅ​ក្នុង​សិទ្ធិឯក​ជន បទ​បញ្ញតិ​សម្ងាត់ និង​កតព្វកិច្ច​ដែល​ពាក់ព័ន្ធនឹង​ការរក្សា​ការសម្ងាត់។

    ដំណើរការដោះស្រាយបណ្តឹងតវ៉ា

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត តាំងចិត្តខ្ពស់ក្នុងការទទួល​រាល់​សំណូមពរ និង បណ្តឹង​តវ៉ា​នា​នា ដែល​ពាក់​ពន្ធ័ នឹង បុគ្គលិក សេ​វា​កម្ម និ​តិ​វិធី ផលិត​ផល រួម​ទាំង​របៀប​ដោះស្រាយ​បណ្តឹងផ​ង​ដែរ។ រាល់​កា​រ​លើក​ឡើងជា​បណ្តឹង មតិរិះគន់ និង សំណូមពរនានា នឹងត្រូវដោះស្រាយ​ប្រកប​ដោយ​ហេតុ​ផល និង ពេល​វេលា​ច្បាស់​លាស់ ស្រប​តាម​គោល​ការណ៍​ណែនាំ ដែល​បាន កំណត់​ដោយ ធនាគារ​ជាតិនៃកម្ពុជា។