ដាក់ភ្លាមរង្វាន់ភ្លែត យុទ្ធនាការប្រាក់បញ្ញើថ្មីរបស់ក្រេឌីត

រាជធានីភ្នំពេញ- ថ្ងៃទី ១0 ខែ កក្កដា ឆ្នាំ ២០១៨ - ក្រេឌីត ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នាំមុខគេមួយនៅកម្ពុជា បានប្រកាសដាក់ឲ្យដំណើរការយុទ្ធនាការដាក់ប្រាក់សន្សំថ្មី ឈ្មោះថា ដាក់ភ្លាមរង្វាន់ភ្លែត នៅតាមសាខានិងការិយាល័យ ទាំង ៨៣ គ្រប់ដណ្តប់២០ខេត្តក្រុងនៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១៨នេះ។

យុទ្ធនាការដាក់ប្រាក់សន្សំ ជាយុទ្ធនាការថ្មីមួយរបស់ ក្រេឌីត ដែលផ្តល់រង្វាន់ជូនដល់អតិថិជនភ្លាមៗ ពេលដែលអតិថិជនមកដាក់ប្រាក់សន្សំមានកាលកំណត់ ដោយមិនចាំបាច់មានការផ្សងសំណាងឬចាប់ឆ្នោតណាមួយឡើយ  ។ រង្វាន់ទាំងនោះរួមមាន ឆ្នាំងដាំបាយ ទូទឹកកក កង្ហា ទូទរទស្សន៍ ជាពិសេសគឺ ទូរស័ព្ទIphone7Plus ព្រមទាំងរង្វាន់ជាច្រើនទៀត។

លោក ខេង ទីឡែន ប្រធាននាយកប្រតិបត្តិ អាជីវកម្ម របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត បានមានប្រសាសន៍ថា “ ការអភិវឌ្ឍ សេវាកម្មជូនអតិថិជនដ៏មានតម្លៃ គឺជាកិច្ចការចាំបាច់ដែលក្រេឌីតត្រូវតែធ្វើជាទៀងទាត់ ។ យុទ្ធនាការ ដាក់ភ្លាមរង្វាន់ភ្លែត នេះ មិនត្រឹមតែមានគោលបំណងលើកទឹកចិត្តអតិថិជន បង្កើនការដាក់ប្រាក់សន្សំជាមួយក្រេឌីតប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្តល់ជូនអតិថិជននូវអត្ថប្រយោជន៍បន្ថែម ពីលើការទទួលបានអត្រាការប្រាក់ខ្ពស់ សេវាកម្មរហ័សទាន់ចិត្ត សុវត្ថិភាព ទំនុកចិត្ត និង ត្រលប់ទៅផ្ទះវិញជាមួយរង្វាន់អនុស្សាវរីយ៍”  ។

យុទ្ធនាការ ដាក់ភ្លាមរង្វាន់ភ្លែត ចាប់ផ្តើមនៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០១៨ ឬរហូតដល់ការផ្តល់ជូនអស់ពីស្តុក។លក្ខខណ្ឌផ្សេងៗទៀតត្រូវបានអនុវត្តន៍ ដើម្បីឲ្យដំណើរការយុទ្ធនាការប្រព្រឹត្តទៅដោយរលូននិងជោគជ័យ។

អំពីក្រេឌីត

ក្រេឌីតជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនាំមុខគេមួយនៅកម្ពុជាដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៣ ដោយអង្កការសម្រាលទុក្ខកម្ពុជា។ ដោយទទួលបានការគាំទ្រនិងទំនុកចិត្តជាបន្តបន្ទាប់ពីអតិថិជន រួមផ្សំនឹងការខិតខំប្រឹងប្រែងអភិវឌ្ឍន៏ជាប្រចាំ  ក្រេឌីត បានបើកការិយាល័យរបស់ខ្លួនទៅដល់ជនបទដាច់ស្រយាល សរុប ៨៣ ការិយាល័យ ដែលគ្របដណ្តប់ប្រតិបត្តិការទៅលើ២០ខេត្តក្រុង។ ភាគទុនមួយភាគធំរបស់ក្រេឌីតគឺ  Phillip Capital មកពីប្រទេសសឹង្ហបុរី និង World Relief Corporation មកពីសហរដ្ឋអាមេរិក។ 

គិតត្រឹមខែធ្នូ ឆ្នាំ២០១៧ ក្រេឌីត មានទ្រព្យសកម្មចំនួនច្រើនជាង ២២១ លានដុល្លារ និងមានបុគ្គលិកប្រកបដោយវិជ្ជាជីវៈចំនួន ១៦៦២ នាក់។ ក្រេឌីតក៏បានឈ្នះពានរង្វាន់ ដែលផ្តល់ដោយស្ថាប័នហិរញ្ញវត្ថុល្បីៗជាច្រើនទាំងក្នុងនិងក្រៅប្រទេស ព្រមទាំងទទួលបានការទទួលស្គាល់ផ្នែកគុណភាពសេវាកម្ម និង ផលិតផលពីសំណាក់ដៃគូនានាផងដែរ។ ក្រេឌីតបានកំនត់ជាគោលការណ៏ស្នូលរបស់ខ្លួនក្នុងការរួមចូលរួមចំណែកជួយដល់សង្គមជាពិសេសអ្នកដែលមិនមានឱកាសគ្រប់គ្រាន់ដើម្បីទទួលបានជីវភាពប្រសើរឡើង។ សាច់ប្រាក់ដែលត្រូវបានកាត់ទុកជាគោលការណ៏ស្នូលនេះគឺមានចំនួន៥ទៅ១០%នៃប្រាក់ចំណេញប្រចាំឆ្នាំនីមួយៗ។

កម្មវិធី “ដាក់ភ្លាម រង្វាន់ភ្លែត”

ខាងក្រោមនេះជាស្ពតទូរទស្សន៍ថ្មីស្តីពីយុទ្ធនាការ ដាក់ភ្លាមរង្វាន់ភ្លែត

Click to call!